Wednesday, July 9, 2014

Fanclubកម្ពុជាបរិច្ចាកគ្រឿងឧបភោគបរិភោគដល់អង្គការមួយតំណាងអោយក្រុមតារាចំរៀងកូរ៉េ TEEN TOP

     ដើម្បីជាការអបអរដល់ខូបគំរប់៤ឆ្នាំនៃការឈានចូលសិល្បៈដំបូងរបស់ក្រុមតារាចំរៀង កូរ៉េ TEEN TOP Fanclub កម្ពុជា (@KH_TEENTOP) បានធ្វើការបរិច្ចាកគ្រឿងឧបភោគ បរិភោគតំណាងអោយ TEEN TOP ដល់អង្គការក្មេងកំព្រាមួយកនែ្លងក្នុងទីក្រុងភ្នំពេញ ។



   គ្រឿងឧបភោគបរិភោគរួមមាន មី១០កេស ទឹកដោះគោខាប់១០កំប៉ុង និង ត្រីខ ២០កំប៉ុងត្រូវបានបរិច្ចាកទៅដល់អង្គការក្មេងកំព្រាដែលមានឈ្មោះថា Sunflower Orpha- nage Centre Cambodia ស្ថិតនៅផ្ទះលេខ ១១២ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌដង្កោ ក្រុងភ្នំពេញ។ ក្នុងនោះ មានកេ្មងកំព្រាដែលមានផ្ទុកមេរោគអេដស៏ចំនួន១៤នាក់។
   បើតាមសំដីរបស់លោក គីលេន ម្ចាស់អង្គការនេះបានអោយដឹងថា អង្គការរបស់ លោកពុំសូវមានអ្នកបរិចា្ចកក្នុងស្រុកទេ។ ក្នុងនាមគាត់ជាម្ចាស់អង្គការនិងក្មេងទាំងអស់មាន ភាពសប្បាយរីករាយជាខ្លាំងដែលបានទទួលអំណោយទាំងអស់នេះ។
      គួរបញ្ជាក់ថា ក្មេងៗដែលស្ថិតនៅក្នុងអង្គការនេះសុទ្ធសឹងជាអ្នកផ្ទុកមេរោគអេដស៏ត្រូវ បានគេបោះបង់ចោលតាមផ្លូវឬមន្ទីរពេទ្យជាដើម។ ពួកគេជួបការលំបាកសឹងតែរកប្រាក់ទិញ ឯកសណ្ឋានសាលាពុំបាន។ ពួកគេជួយដេរខោអាវដើម្បីបានប្រាក់កាសខ្លះផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃ។
      តាមរយៈការបរិច្ចាកដ៏ស្តួចស្តើងនេះ យើងសង្ឃឹមថានឹងបានឃើញស្នាមញញឹមរបស់ ក្មេងៗទាំងអស់។







No comments:

Post a Comment